ចំណែកទីផ្សារ Tesla នៅអាមេរិកធ្លាក់ចុះនៅកម្រិតទាបមិនធ្លាប់មាន

[ទីផ្សារបរទេស] មានរថយន្តអគ្គិសនីថ្មីជាង ៣០ម៉ឺនគ្រឿង បានលក់ចេញលើទីផ្សារអាមេរិក នៅក្នុងត្រីមាសទីបី នៃឆ្នាំ២០២៣ ជាការកើនឡើង ៤៩,៨% ធៀបនឹងត្រីមាសទីបី នៃឆ្នាំ២០២២ ហើយស្មើនឹង ៧,៩% នៃចំនួនលក់សរុបក្នុងឧស្សាហកម្មយានយន្ត។ ទិន្នន័យចេញផ្សាយដោយ Kelley Blue Book បង្ហាញដែរថា ចំនួនលក់នេះមានការកើនឡើងធៀបនឹងចំនួនលក់ ២៩៨ ០៣៩គ្រឿង លក់បានកាលពីត្រីមាសទីពីរកន្លងទៅ ហើយចំណែកទីផ្សាររថយន្តអគ្គិសនីក៏បានកើនឡើងពី ៧,២% កាលពីត្រីមាសមុនផងដែរ។ Tesla នៅតែជាស្ដេចក្រាញ់ក្នុងទីផ្សាររថយន្តអគ្គិសនីនៅអាមេរិក ប៉ុន្តែចំណែកទីផ្សារបានថយចុះក្នុងកម្រិតទាបមិនធ្លាប់មាន។ ជាក់ស្ដែងកាលពីត្រីមាសទីមួយ នៃឆ្នាំ២០២៣នេះ Tesla ក្ដោបបានទីផ្សារ ៦២% ហើយនៅត្រីមាសទីបីនេះ ចំណែកទីផ្សារធ្លាក់នៅត្រឹម ៥០% ប៉ុណ្ណោះ។ យ៉ាងណាក្រុមហ៊ុន Cox Automotive និយាយថា រថយន្តភីកអាប់ Cybertruck របស់ Tesla នឹងជួយឲ្យក្រុមហ៊ុនកើនឡើងចំណែកទីផ្សារឡើងវិញ នៅពេលដែលរថយន្តនេះចេញលក់ជាផ្លូវការ។ គួរចាប់អារម្មណ៍ដែរថា បើមិនរាប់ម៉ាក Tesla, Fisker, Rivian និង VinFast ដែលលក់តែរថយន្តអគ្គិសនីសុទ្ធ គេឃើញថា BMW … Continue reading ចំណែកទីផ្សារ Tesla នៅអាមេរិកធ្លាក់ចុះនៅកម្រិតទាបមិនធ្លាប់មាន